សេចក្ដីប្រកាសព័ត៌មាន៖ សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ក្នុងឆ្នាំ ២០២៣-២០២៤

នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី​ សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ក្នុងឆ្នាំ ២០២៣-២០២៤។

គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយរបាយការណ៍វាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវក្នុងឆ្នាំ២០២៣-២០២៤ និងលើកកម្ពស់ការជជែកពិភាក្សាជាមួយវាគ្មិនដែលអញ្ជើញមកពី ក្រសួង ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ ក្នុងការទទួលបានធាតុចូលនិងអនុសាសន៍ចាំបាច់បន្ថែមទៀត។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ទាញយក៖ pdf