​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ការ​ផ្សព្វផ្សាយ​របាយការណ៍​ “​បញ្ហា​ប្រឈម​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ឆ្នាំ​ ២០១៧”

​ដោយ​មានការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ និង​បច្ចេកទេស​ពី​សហភាព​អឺរ៉ុប​ និង​ការិយាល័យ​ប្រចាំ​កម្ពុជា​នៃ​ អង្គការ​ DanChurchAid​ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM)​ នឹង​ធ្វើការ​ផ្សព្វផ្សាយ​របាយការណ៍​ស្តី​អំពី​ “​បញ្ហា​ប្រឈម​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ឆ្នាំ​ ២០១៧”​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ នៅ​ព្រឹក​ថ្ងៃ​ពុធ​ ទី​២១​ ខែ​កុ​ម្ភះ​ ឆ្នាំ​២០១៨​ នៅ​ សណ្ឋាគារ​សាន់​វ៉េ​ រាជធានី​ភ្នំពេញ​។​ កម្មវិធី​នេះ​ នឹង​មានការ​អញ្ជើញ​ចូលរួម​ដោយ​ ឯកឧត្តម​ មាស​ សុ​ភ័​ណ្ឌ​ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ និង​ឯកឧត្តម​ George​ Edgar​ ឯក​គ្គ​រដ្ឋ​ទូត​ សហ​ភា​អ​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ព្រមទាំង​ការ​ចូលរួម​ពី​សំណាក់​ អ្នក​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។​ នៅ​ក្នុង​ឳ​កាស​នេះ​ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មាន​កិត្តិយស​អញ្ជើញ​តំណាង​ម្ចាស់​ជំនួយ​ អង្គការ​ដៃគូ​ តំណាង​អង្គការ​សង្គម​ស៊ី​វិល​ ស្ថាប័ន​សារព័ត៌មាន​ អ្នក​សារព័ត៌មាន​ និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ជា​ច្រើន​ទៀត​ប្រមាណ​ ៥០​នាក់​។​ 

មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ

ទាញយក៖ pdf