សេចក្តីប្រកាសព័ត៌មានស្តីពី ការផ្សព្វផ្សាយរបាយការណ៍ “បញ្ហាប្រឈមនៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យឆ្នាំ ២០១៧”
ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសពីសហភាពអឺរ៉ុប និងការិយាល័យប្រចាំកម្ពុជានៃ អង្គការ DanChurchAid មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) នឹងធ្វើការផ្សព្វផ្សាយរបាយការណ៍ស្តីអំពី “បញ្ហាប្រឈមនៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យឆ្នាំ ២០១៧” ដែលនឹងប្រព្រឹត្តទៅ នៅព្រឹកថ្ងៃពុធ ទី២១ ខែកុម្ភះ ឆ្នាំ២០១៨ នៅ សណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។ កម្មវិធីនេះ នឹងមានការអញ្ជើញចូលរួមដោយ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងឯកឧត្តម George Edgar ឯកគ្គរដ្ឋទូត សហភាអអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការចូលរួមពីសំណាក់ អ្នកពាក់ព័ន្ធផ្សេងៗទៀត។ នៅក្នុងឳកាសនេះ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមានកិត្តិយសអញ្ជើញតំណាងម្ចាស់ជំនួយ អង្គការដៃគូ តំណាងអង្គការសង្គមស៊ីវិល ស្ថាប័នសារព័ត៌មាន អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធដទៃជាច្រើនទៀតប្រមាណ ៥០នាក់។
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ