សេចក្តីប្រកាសព័ត៌មាន៖ រាជរដ្ឋាភិបាល និងយូនីសេហ្វដាក់ដំណើរការយុទ្ធនាការជាតិដើម្បីទប់ស្កាត់ការរងរបួសចំពោះកុមារ
នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ យូនីសេហ្វ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី យុទ្ធនាការជាតិដើម្បីទប់ស្កាត់ការរងរបួសចំពោះកុមារ។ ដោយមានកិច្ចគាំទ្រពីយូនីសេហ្វ និងដៃគូ រាជរដ្ឋាភិបាលកម្ពុជាកំពុងដាក់ដំណលរការយុទ្ធនាការជាតិចំនួនពីរ ដើម្បីទប់ស្កាត់ការស្លាប់របស់កុមារពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការលង់ទឹក ដែលជាមូលហេតុនាំមុខចំនួនពីរនៅក្នុងចំណោមមូលហេតុនាំមុខគេនៃការស្លាប់របស់កុមារ និងយុវជននៅកម្ពុជា។
យូនីសេហ្វ
