សេចក្ដី​ប្រកាស​ព័ត៌មាន៖ ការ​អនុវត្ត​វិធានការ​ទៅ​លើបុគ្គល​ ឬ​ក្រុមហ៊ុន និងមធ្យោបាយ​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​

នៅ​ថ្ងៃ​ទី​០៨​ ខែកក្កដា​ ឆ្នាំ​២០១៩​ គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ស្ដី​ពី​ការ​អនុវត្ត​វិធានការ​ច្បាប់​តឹង​រឹង​ ដើម្បី​បង្ក្រាប​បទល្មើស​ព្រៃឈើ។​ ​មធ្យោបាយ​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ ដូច​ជា​រថយន្ត​ គោ​យន្ត​ និង​ម៉ូតូ​ជាដើម​ នឹង​ត្រូវ​ស្នើ​សុំ​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ដើម្បី​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង​។​ ចំណែក​បុគ្គល​ ឬ​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​ល្មើសច្បាប់​ នឹង​ត្រូវ​អនុវត្ត​វិធានការ​ច្បាប់​តឹងរ៉ឹង​។​ នេះ​គឺជា​វិធានការ​ថ្មី​ចំនួន​២​ ដែល​ដាក់​ចេញ​ដោយ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ ក្រោយ​ពី​ស្ថាប័ន​នេះ​សង្កេត​ឃើញ​ថា​ ការ​លួច​បន្លំ​កាប់​ឈើ​ ដឹក​ជញ្ជូន​ផល​អនុ​ផល​ព្រៃឈើ​ដោយ​ខុសច្បាប់​ នៅ​តែ​បន្ត​កើត​មាន​តាម​គ្រប់​មធ្យោបាយ​ និង​គ្រប់​រូបភាព​។​ គណៈកម្មការ​ជាតិ​ដដែល​នេះ​ យល់​ឃើញ​ថា​ ការ​អនុវត្ត​វិធានការ​ថ្មី​ទាំង​ពីរ​ខាង​ដើម​នេះ​ នឹង​អាច​ថែរក្សា​ព្រៃឈើ​នៅ​កម្ពុជា​ ឲ្យ​បាន​គង់វង្ស​។​

គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​

ទាញយក៖ pdf