សេចក្តីប្រកាសព័ត៌មាន៖ ជប៉ុនផ្តល់ ៣១០,៧៧៧ ដុល្លារអាមេរិកសម្រាប់គម្រោងលើកកម្ពស់ការអប់រំបរិយាប័ន្នក្នុងខេត្តកណ្តាល
នៅថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៩ រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ថវិកាសរុបចំនួន ៣១០,៧៧៧ ដុល្លារអាមេរិកដល់អង្គការ សមាគមសម្រាប់ជំនួយ និងសង្គ្រោះនៃប្រទេសជប៉ុន (AAR Japan) ក្រោមគ្រោងការណ៍ជំនួយឧត្តម្ភឥតសំណង សម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។ កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ដោយឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសនៃអង្គការ AAR Japan សម្រាប់គម្រោង “លើកកម្ពស់ការអប់រំបរិយាប័ន្នសម្រាប់កុមារពិការ តាមរយៈពង្រឹងការអនុវត្តក្នុងតំបន់គំរូ និងការអភិវឌ្ឍប្រព័ន្អវាយតម្លៃការអប់រំបរិយាប័ន្ន”។ តាមរយៈគម្រោងនេះបរិយាកាសសិក្សា និងគុណភាពនៃការអប់រំសម្រាប់កុមារដែលមានពិការភាពនឹងត្រូវបានកែលម្អ។
ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា