សេចក្តី​ប្រកាស​ព័ត៌មាន​៖​ ជប៉ុន​ផ្តល់​ ៣១០,៧៧៧​ ដុល្លារ​អា​មេ​រិ​ក​សម្រាប់​គម្រោង​លើកកម្ពស់​ការ​អប់រំ​បរិ​យា​ប័ន្ន​ក្នុង​ខេត្តកណ្តាល​

​នៅ​ថ្ងៃ​ទី​ ០២​ ខែសីហា​ ឆ្នាំ​២០១៩​ រដ្ឋាភិបាល​ជប៉ុន​បាន​ឯកភាព​ផ្តល់​ថវិកា​សរុប​ចំនួន​ ៣១០,៧៧៧​ ដុល្លារ​អា​មេ​រិ​ក​ដល់​អង្គការ​ សមាគម​សម្រាប់​ជំនួយ​ និង​សង្គ្រោះ​នៃ​ប្រទេស​ជប៉ុន​ (AAR​ Japan)​ ក្រោម​គ្រោង​ការណ៍​ជំនួយ​ឧត្ត​ម្ភ​ឥត​សំណង​ សម្រាប់​គម្រោង​របស់​អង្គការក្រៅរដ្ឋាភិបាល​ជប៉ុន​។​ កិច្ចសន្យា​ផ្តល់​ជំនួយ​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃនេះ​ ដោយ​ឯកឧត្តម​ ហូ​រី​ណូ​អ៊ុ​ជិ​ ហ៊ី​ដេ​ហ៊ី​សា​ ឯកអគ្គរាជទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​នៃ​អង្គការ​ AAR​ Japan​ សម្រាប់​គម្រោង​ “​លើកកម្ពស់​ការ​អប់រំ​បរិ​យា​ប័ន្ន​សម្រាប់​កុមារ​ពិការ​ តាម​រយៈ​ពង្រឹង​ការ​អនុវត្ត​ក្នុង​តំបន់​គំរូ​ និង​ការ​អភិវឌ្ឍ​ប្រ​ព័​ន្អ​វាយតម្លៃ​ការ​អប់រំ​បរិ​យា​ប័ន្ន​”​។​ តាម​រយៈ​គម្រោង​នេះ​បរិយាកាស​សិក្សា​ និង​គុណភាព​នៃ​ការ​អប់រំ​សម្រាប់​កុមារ​ដែល​មាន​ពិការ​ភាព​នឹង​ត្រូវ​បាន​កែ​លម្អ​។​

ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា

ទាញយក៖ pdf