សេចក្ដីប្រកាសព័ត៌មាន៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ផ្ដល់ជំនួយ ២ លានដុល្លារ ដើម្បីបង្កើតផែនការមេសម្រាប់ការគ្រប់គ្រងធនធានទឹកចម្រុះនៅតំបន់ដីសណ្តរ ភាគខាងកើតទន្លេមេគង្គក្នុងប្រទេសកម្ពុជា
នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២១ ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការផ្ដល់ជំនួយ ២ លានដុល្លារ ដើម្បីបង្កើតផែនការមេសម្រាប់ការគ្រប់គ្រងធនធានទឹកចម្រុះនៅតំបន់ដីសណ្តរ ភាគខាងកើតទន្លេមេគង្គក្នុងប្រទេសកម្ពុជា។ គម្រោងនេះមានគោលបំណងដើម្បីកាត់បន្ថយផលប៉ះពាល់ដែលបង្កឡើងដោយមហន្តរាយគ្រោះធម្មជាតិនានា ដើម្បីបង្កើនផលិតកម្មកសិកម្មសម្រាប់ការធ្វើឲ្យប្រសើរឡើងនូវការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេស និងបង្កើនគុណភាពជីវិតរបស់ប្រជាជនតាមរយៈការបង្កើនប្រាក់ចំណូលរបស់កសិករ។
ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)