សេចក្តីប្រកាសព័ត៌មាន៖ ពិធីសម្ពោធគម្រោងកែលំអក្រុមហ៊ុនផ្គត់ផ្គង់ទឹកកម្ពុជា-អូស្ត្រាលី
នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៩ ស្ថានទូតអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានចេញផ្សាយសេចក្តីប្រកាសព័ត៌មានអំពីការបើកសម្ពោធគម្រោងកែលំអក្រុមហ៊ុនផ្គត់ផ្គង់ទឹកកម្ពុជា-អូស្ត្រាលី (WUIP)។ គម្រោងនេះនឹងគាំទ្រដល់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកកម្ពុជាទូទាំងប្រទេសកម្ពុជាឱ្យផ្តល់សេវាផ្គត់ផ្គង់ទឹកកាន់តែប្រសើរឡើង។ គម្រោងនេះ នឹងផ្សារភ្ជាប់ក្រុមហ៊ុន South East Water ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ទឹកធំមួយស្ថិតនៅក្រុង Melbourne ប្រទេសអូស្ត្រាលី ជាមួយក្រុមហ៊ុនផ្គត់ផ្គង់ទឹកឯកជនកម្ពុជាចំនួនបី តាមរយៈកម្មវិធីចែករំលែកចំនេះដឹងដែលមានរយៈពេលពីរឆ្នាំ ដើម្បីធ្វើអោយការប្រើប្រាស់ទឹកប្រកបដោយសុវត្ថិភាព និងទៀងទាត់កាន់តែប្រសើរឡើង សម្រាប់ពលរដ្ឋកម្ពុជារាប់ពាន់នាក់។ ភាពជាដៃគូនេះ និងផ្តល់បច្ចេកទេសខ្ពស់ និងបទពិសោធន៍គ្រប់គ្រងរបស់ក្រុមហ៊ុនទឹកអូស្ត្រាលីដល់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកកម្ពុជា។ គម្រោង WUIP នេះ កំពុងត្រូវបានសម្របសម្រួលដោយសមាគមន៍ទឹកអូស្ត្រាលី (AWA) ជាមួយដៃគូ គឺសមាគមន៍ទឹកកម្ពុជា (CWA)។
ស្ថានទូតអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា