សេចក្តី​ប្រកាស​ព័ត៌មាន​៖​ ក្រសួងយុត្តិធម៌​បាន​អំពាវនាវ​ដល់​ក្រុម​អ្នក​តវ៉ា​ឱ្យ​ដោះ​លែង​ លោក​ រ៉ុ​ង​ ឈុ​ន​ ត្រូវ​បញ្ឈប់​សកម្មភាព​ជា​បន្ទាន់​មុន​នឹង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​ផ្លូវច្បាប់​

នៅ​ថ្ងៃ​ទី​ ០៣​ ខែសីហា​ ឆ្នាំ​២០២០​ ក្រសួងយុត្តិធម៌​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជូនដំណឹង​ដល់​សាធារណៈជន​ និង​អន្តរជាតិ​អំពី​ការ​អនុវត្ត​វិធានការ​ច្បាប់​ចំពោះ​ជន​ត្រូវ​ចោទ​ លោក​ រ៉ុ​ង​ ឈុ​ន​ ពាក់ព័ន្ធ​នឹង​អំពើ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ។​ អ្នកនាំពាក្យ​ ក្រសួងយុត្តិធម៌​បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ដែល​កំពុង​ធ្វើ​សកម្មភាព​តវ៉ា​ឱ្យ​ដោះ​លែង​ លោក​ រ៉ុ​ង​ ឈុ​ន​ ត្រូវ​បញ្ឈប់​សកម្មភាព​ជា​បន្ទាន់​មុន​នឹង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​ផ្លូវច្បាប់​។​ ​

ក្រសួងយុត្តិធម៌

ទាញយក៖ pdf