សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងបរិស្ថាន​ស្តី​ពី​ការ​រ​បដិសេធ​ និង​ថ្កោលទោស​ ចំពោះ​បុគ្គល​ និង​បក្សពួក​ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងបន្លំ​

នៅ​ថ្ងៃ​ទី​ ៨​ ខែធ្នូ​ ឆ្នាំ​ ២០២៤​ ក្រសួងបរិស្ថាន​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​រ​បដិសេធ​ និង​ថ្កោលទោស​ ចំពោះ​បុគ្គល​ និង​បក្សពួក​ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងបន្លំ​នៅ​លើ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​។​ 

​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​គ្រប់​អគ្គនាយកដ្ឋាន​ និង​អង្គភាព​ទាំងអស់​ចំណុះ​ឱ្យ​ក្រសួងបរិស្ថាន​ និង​មន្ទីរ​បរិស្ថាន​២៥​រាជធានី​-​ខេត្ត​ ទូ​ទាំង​ប្រទេស​ បាន​ធ្វើការ​បដិសេធ​ និង​ថ្កោលទោស​ ចំពោះ​បុគ្គល​និង​បក្សពួក​ ដែល​បាន​ក្លែងបន្លំ​ខ្លួន​ ជា​ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន​ និង​បាន​ធ្វើការ​ឃោសនា​បង្កាច់បង្ខូច​ ភូត​កុហក​ នាំ​ឱ្យ​ប៉ះពាល់​កិត្តិយស​ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ថ្នាក់ដឹកនាំ​ក្រសួង​ បរិស្ថាន​។​

ក្រសួងបរិស្ថាន

ទាញយក៖ pdf