សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានស្តីពីការរបដិសេធ និងថ្កោលទោស ចំពោះបុគ្គល និងបក្សពួកដែលបានផ្សព្វផ្សាយព័ត៌មានក្លែងបន្លំ
នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៤ ក្រសួងបរិស្ថានបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរបដិសេធ និងថ្កោលទោស ចំពោះបុគ្គល និងបក្សពួកដែលបានផ្សព្វផ្សាយព័ត៌មានក្លែងបន្លំនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន។
ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់អគ្គនាយកដ្ឋាន និងអង្គភាពទាំងអស់ចំណុះឱ្យក្រសួងបរិស្ថាន និងមន្ទីរបរិស្ថាន២៥រាជធានី-ខេត្ត ទូទាំងប្រទេស បានធ្វើការបដិសេធ និងថ្កោលទោស ចំពោះបុគ្គលនិងបក្សពួក ដែលបានក្លែងបន្លំខ្លួន ជាថ្នាក់ដឹកនាំក្រសួងបរិស្ថាន និងបានធ្វើការឃោសនាបង្កាច់បង្ខូច ភូតកុហក នាំឱ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំក្រសួង បរិស្ថាន។
ក្រសួងបរិស្ថាន