សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជាធានីភ្នំពេញស្តីពីសាលក្រមលោក កឹម សុខា
នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានដល់សាធារណជនស្តីពីការប្រកាសសាលក្រមលើសំណុំរឿងព្រហ្មទណ្ឌរបស់លោក កឹម សុខា ដែលត្រូវជាប់ចោទពីបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ ផ្តន្ទាទោសជនជាប់ចោទបន្ថែម ដោយដកជាស្ថាពរនូវ សិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញត្តិមាត្រា ៤៥០ នៃក្រមព្រហ្មទណ្ឌ និងដាក់ជនជាប់ចោទឱ្យសិ្ថតនៅក្រោមវិធានការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយត្រូវគោរពកាតព្វកិច្ច។
សាលាដំបូងរាជធានីភ្នំពេញ