សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ស្តី​ពីភាពជឿជាក់នៃ​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ ​២០២៣​ នៅ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​ ០២​ ខែសីហា​ ឆ្នាំ​ ២០២៣​ អង្គការសហប្រជាជាតិ​បាន​ចេញ​នូវ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ស្តី​ពី​ភាពជឿជាក់នៃការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​ ២០២៣​ នៅ​កម្ពុជា​ នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​។​ 

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ បង្ហាញ​ពី​កង្វល់​របស់​ពួក​គេ​ និង​បាន​អំពាវនាវ​អោយ​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា​ គោរព​តាម​កាតព្វកិច្ច​សិទ្ធិ​មនុស្ស​អន្តរជាតិ​របស់​ខ្លួន​ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ និង​ដោះស្រាយ​ការ​រំលោភសិទ្ធិ​មនុស្ស​ជា​ច្រើន​ ទាំង​ចាស់​ និង​ថ្មី​ ដែល​អាច​រារាំង​ដល់​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​បន្ន​ក្នុង​ប្រទេស​។​

អង្គការសហប្រជាជាតិ

ទាញយក៖ pdf