សេចក្ដីប្រកាសព័ត៌មានស្ដីពី “ការដាក់ដំណើរជាផ្លូវការនូវប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា ២.០ (SETFO 2.0)”
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីប្រកាសព័ត៌មានស្ដីអំពី ការដាក់ដំណើរការជាផ្លូវនូវប្រតិបត្តិការដែលមានកិច្ចធានា ២.0 (Secured Transactions Filing Office-SETFO 2.0) តាមរយ:កិច្ចសហការជាមួយមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” នៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ។
SETFO 2.0 គឺជាប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់ផ្ដល់សេវាសាធារណ:របស់ក្រសួងពាណិជ្ជកម្ម ដែលត្រូវបានបង្កើតឡើង និងដាក់ឱ្យដំណើរការតាំងពីឆ្នាំ២០០៨ ដោយផ្អែកលើច្បាប់ស្ដីពីប្រតិបត្តិការដែលមានកិច្ចធានា។ មុខងារថ្មីនៃប្រព័ន្ធនេះរួមមាន៖ (១) មុខងារសុវត្ថិភាពបច្ចេកវិទ្យា (២) មុខងារចុះឈ្មោះ និងចូលប្រើប្រាស់ប្រព័ន្ធ តាមរយ:កម្មវិធីទូរស័ព្ទដៃ CamDigiKey (៣) មុខងារបង់ប្រាក់អនឡាញ (៤) មុខងារស្នើសុំ និងទាញយករបាយការណ៍ (៥) មុខងារទាញយករបាយការណ៍ស្រាវជ្រាវដែលមានការបញ្ជាក់ និងផ្ទៀងផ្ទាត់តាមថ្នាល verify.gov.kh និង (៦) មុខងារពង្រឹងសុក្រឹតភាពលើលិខិតជូនដំណឹងដោយការប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន (Cambodia Digital Ledger - CamDL)។
ក្រសួងពាណិជ្ជកម្ម