សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៤
ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៤ វេលាម៉ោង ៨ និង ៣០ នាទី នៅវិមានសន្តិភាពមានបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតេយ្យភាពដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងអណត្តិទី៥ ដើម្បីឆ្លង ១.សេចក្តីព្រាងច្បាប់ថ្មីស្តីពីចរាចរណ៍ផ្លូវគោក ២. សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ៣.បញ្ហាផ្សេងៗ ។
ទីស្តីការគណៈរដ្ឋមន្រ្តី