សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ យន្តការ​នៃ​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ

​នៅ​ថ្ងៃ​ទី​០២​ ខែឧសភា​ ឆ្នាំ​២០១៩​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ យន្តការ​នៃ​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ រួម​មាន​(១)​គណៈកម្មការ​សុរិយោដី​ថ្នាក់​ជាតិ​-​ថ្នាក់​ខេត្ត​ (២)​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ (៣)​យន្តការ​ដោះស្រាយ​វិវាទ​តាម​ប្រព័ន្ធ​តុលាការ​ និង​(៤)​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់​ជា​ធរមាន​ មិន​មានការ​បង្ខិតបង្ខំ​ គំរាមកំហែង​ ឬ​បំភិតបំភ័យ​គូភាគី​ណាមួយ​ឡើយ​។​

​ជា​លទ្ធផល​គិត​ត្រឹម​ដំណាច់​ខែមេសា​ ឆ្នាំ​២០១៩​ នេះ​ ក្រសួង​បាន​ចុះបញ្ជី​ដី​នៅ​ទូ​ទាំង​ប្រទេស​សម្រេច​បាន​ប្រមាណ​ ៥,២​លាន​ក្បាលដី​ ស្មើនឹង​ ៧៤%​នៃ​ចំនួន​ក្បាលដី​ប៉ាន់ស្មាន​សរុប​ ៧​លាន​ក្បាលដី​។​ តាម​ផែនការ​ ការ​ចុះបញ្ជី​ដី​ទូ​ទាំង​ប្រទេស​រួម​ទាំង​ចុះបញ្ជី​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នឹង​ឈាន​ទៅ​សម្រេច​បាន​១០០​ ភាគរយ​ នៅ​ត្រឹម​ឆ្នាំ​២០២១​។​

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ទាញយក៖ pdf