សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​វិធានការ​បន្ថែម​ សម្រាប់​បន្ត​គ្រប់គ្រង​ផល​ប៉ះពាល់​ និង​គាំទ្រ​ការ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​

នៅ​ថ្ងៃ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០២២​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​​​សេចក្តីណែនាំ​​​អំពី​វិធានការ​បន្ថែម​ សម្រាប់​បន្ត​គ្រប់គ្រង​ផល​ប៉ះពាល់​ និង​គាំទ្រ​ការ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ក្រោម​កិច្ចសហការ​យ៉ាង​ទូលំទូលាយ​ជាមួយ​វិស័យ​ឯកជន​ និង​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ រាជរដ្ឋាភិបាល​ដាក់​ចេញ​នូវ​វិធានការ​បន្ថែម​ជូន​វិស័យ​ទេសចរណ៍​សំខាន់ៗ​ចំនួន​បី​៖​​ ១)​ បន្ត​លើកលែង​ការ​បង់ពន្ធ​លើ​សេវាកម្ម​ទេសចរណ៍​ និង​អាករ​លើ​តម្លៃបន្ថែម​ ២) លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល​សម្រាប់​ឆ្នាំ​២០២២​ ៣) បន្ត​ជំរុញ​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​តាម​រយៈ​ការ​គាំទ្រ​ហិរញ្ញប្បទាន​ពី​សំណាក់​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​ (SDF)​តាម​ការ​ចាំបាច់​។​

រាជរដ្ឋាភិបាល​កម្ពុជា

ទាញយក៖ pdf