សេចក្តីប្រកាសព័ត៌មានស្តីពីវិធានការបន្ថែម សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីណែនាំអំពីវិធានការបន្ថែម សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា។ ក្រោមកិច្ចសហការយ៉ាងទូលំទូលាយជាមួយវិស័យឯកជន និងក្រសួង ស្ថាប័នពាក់ព័ន្ធ រាជរដ្ឋាភិបាលដាក់ចេញនូវវិធានការបន្ថែមជូនវិស័យទេសចរណ៍សំខាន់ៗចំនួនបី៖ ១) បន្តលើកលែងការបង់ពន្ធលើសេវាកម្មទេសចរណ៍ និងអាករលើតម្លៃបន្ថែម ២) លើកលែងពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំ២០២២ ៣) បន្តជំរុញអាជីវកម្មក្នុងវិស័យទេសចរណ៍តាមរយៈការគាំទ្រហិរញ្ញប្បទានពីសំណាក់គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)តាមការចាំបាច់។
រាជរដ្ឋាភិបាលកម្ពុជា