សេចក្ដីជូនព័ត៌មានស្ដីពី កិច្ចសហប្រតិបត្តិការលើគម្រោងនៃមូលនិធិពិសេសមេគង្គ-ឡានឆាង
សេចក្ដីជូនព័ត៌មានស្ដីពី កិច្ចសហប្រតិបត្តិការលើគម្រោងនៃមូលនិធិពិសេសមេគង្គ-ឡានឆាង
នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តម ស្យុង ប៉ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការលើគម្រោងនៃមូលនិធិពិសេសមេគង្គ-ឡានឆាង ដែលមានទឹកប្រាក់សរុបចំនួន ៧.៣១៥.៩០៨ ដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងកម្ពុជា ចំនួន ១៦៖
- ការស្ដារឡើងវិញព្រៃឈើ និងការលើកកម្ពស់ការប្រើប្រាស់ព្រៃឈើប្រកបដោយចីរភាព នៅអាស៊ីអាគ្នេយ៍
- ការលើកកម្ពស់ការស្រាវជ្រាវ និងកិច្ចសន្ទនា ស្ដីពីកិច្ចសន្យាកសិកម្មនៅតាមបណ្ដាប្រទេសមេគង្គ-ឡានឆាង
- ការអភិវឌ្ឃន៍សហគមន៍ចម្រុះតាមបណ្ដាដងទន្លេមេគង្គ
- ការរិចរិលដី និងការលើកកម្ពស់ជីវភាពរស់នៅតាមមូលដ្ឋាន តាមរយះការគ្រប់គ្រងដីប្រកបដោយនិរន្តភាព
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ