សេចក្តីប្រកាសព័ត៌មានស្តីពី បណ្តាញសុខភាព និងសុវត្ថិភាពការងារអាស៊ាន (ASEAN-OSHNET)
នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មានអំពីការទទួលធ្វើជាម្ចាស់ផ្ទះនូវកម្មវិធីចំនួន៣ ស្តីពី បណ្តាញសុខភាព និងសុវត្ថិភាពការងារអាស៊ាន (ASEAN-OSHNET) ដែលនឹងប្រព្រឹត្តទៅនាថ្ងៃច័ន្ទ ២រោច ដល់ថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០២-០៤ ខែមេសា ឆ្នាំ២០១៨ នៅសណ្ឋាគារ Empress Angkor Resort and Spa Hotel ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកដោយ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តម Dato Lim Jock Hoi អគ្គលេខាធិការអាស៊ាន។
១- កិច្ចប្រជុំប្រចាំឆ្នាំលើកទី១៩របស់បណ្តាញសុខភាព និងសុវត្ថិភាពការងារអាស៊ាន (The 19th ASEAN-OSHNET Coordinating Board Meeting)
២- ពិធីផ្តល់ពានវង្វាន់បណ្តាញសុខភាព និងសុវត្ថិការងារអាស៊ានលើកទី២ដល់សហគ្រាសដែលបានអនុវត្តសុខភាព និងសុវត្ថិភាពការងារល្អ និងល្អឥតខ្ចោះ (The 2nd ASEAN-OSHNET Awards Ceremony)
៣- សន្និសីទបណ្តាញសុខភាព និងសុវត្ថិភាពការងារអាស៊ានលើកទី៥ ក្រោមប្រធានបទ “សុខភាព និងសុវត្ថិភាពការងារ និងសំណងគ្រោះថ្នាក់ការងារនៅក្នុងវិស័យសេដ្ឋកិច្ចក្រីប្រព័ន្ធ និងកន្លែងធ្វើការនៅតាមជនបទ” (The 5th ASEAN-OSHNET Conference)។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ