​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ បណ្តាញ​សុខភាព​ និង​សុវត្ថិភាព​ការងារ​អាស៊ាន​ (ASEAN-OSHNET)

​នៅ​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១៨​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​អំពី​ការ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នូវ​កម្មវិធី​ចំនួន​៣​ ស្តី​ពី​ ​បណ្តាញ​សុខភាព​ និង​សុវត្ថិភាព​ការងារ​អាស៊ាន​ (ASEAN-OSHNET)​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ច័ន្ទ​ ២​រោច​ ដល់​ថ្ងៃ​ពុធ​ ៤​រោច​ ខែចេត្រ​ ឆ្នាំរកា​ នព្វស័ក​ ព​.​ស​២៥៦១​ ត្រូវ​នឹង​ថ្ងៃ​ទី​០២-០៤​ ខែមេសា​ ឆ្នាំ​២០១៨​ នៅ​សណ្ឋាគារ​ Empress​ Angkor​ Resort​ and​ Spa​ Hotel​ ខេត្តសៀមរាប​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​ដោយ​ ឯកឧត្តម​បណ្ឌិត​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ ​ឯកឧត្តម​ Dato​ Lim​ Jock​ Hoi​ អគ្គលេខាធិការ​អាស៊ាន​។​ 

១-​ កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​១៩​របស់​បណ្តាញ​សុខភាព​ និង​សុវត្ថិភាព​ការងារ​អាស៊ាន​ (The​ 19th​ ASEAN-OSHNET​ Coordinating​ Board​ Meeting)

២-​ ពិធី​ផ្តល់​ពាន​វង្វាន់​បណ្តាញ​សុខភាព​ និង​សុវត្ថិ​ការងារ​អាស៊ាន​លើក​ទី​២​ដល់​សហគ្រាស​ដែល​បាន​អនុវត្ត​សុខភាព​ និង​សុវត្ថិភាព​ការងារ​ល្អ​ និង​ល្អ​ឥត​ខ្ចោះ​ (The​ 2nd​ ASEAN-OSHNET​ Awards​ Ceremony)

៣-​ សន្និសីទ​បណ្តាញ​សុខភាព​ និង​សុវត្ថិភាព​ការងារ​អាស៊ាន​លើក​ទី​៥​ ក្រោម​ប្រធានបទ​ “​សុខភាព​ និង​សុវត្ថិភាព​ការងារ​ និង​សំណង​គ្រោះថ្នាក់​ការងារ​នៅ​ក្នុង​វិស័យសេដ្ឋកិច្ច​ក្រី​ប្រព័ន្ធ​ និង​កន្លែងធ្វើការ​នៅ​តាម​ជនបទ​”​ (The​ 5th ASEAN-OSHNET​ Conference)​។​

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ទាញយក៖ pdf