សេចក្តីប្រកាសព័ត៌មាននៃសមាគមនានារបស់រោងចក្រនៅអាស៊ីរួមកម្លាំងគ្នាដើម្បីឲ្យមានការអនុវត្តការទិញប្រសើរជាងមុននៅក្នុងឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់
នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២១ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីសមាគមនានារបស់រោងចក្រនៅអាស៊ីរួមកម្លាំងគ្នាដើម្បីឲ្យមានការអនុវត្តការទិញប្រសើរជាងមុននៅក្នុងឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់។ អ្នកតំណាងនានា STAR Network ដែលជាបណ្តាញអន្តរអាស៊ីទីមួយនៃសមាគមអ្នកផលិតឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់ បានរួមគ្នាកាលពីថ្ងៃអង្គារទី ១២ ខែមករា ឆ្នាំ២០២១ ដើម្បីចាប់ផ្តើមគំនិតផ្តួចផ្តើមថ្មីមួយអំពាវនាវឱ្យមានការអនុវត្តការទិញប្រសើរជាងមុននៅក្នុងឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)