សេចក្តីប្រកាសព័ត៌មានស្តីពី កម្ពុជា និងដូមីនីក ប្តេជ្ញារិះរកកិច្ចសហប្រតិបត្តិការទ្វេភាគី
នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី កម្ពុជា និងដូមីនីក ប្តេជ្ញារិះរកកិច្ចសហប្រតិបត្តិការទ្វេភាគី។
ឯកឧត្តមរដ្ឋមន្ត្រីស្តីទី បានជម្រាបជូនពីស្ថានភាពនយោបាយ និងសេដ្ឋកិច្ច រួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការសម្រេចនិងរក្សាបាននូវសន្តិភាពនិងស្ថិរភាព ដែលរកបានយ៉ាងលំបាក លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ឯកឧត្តមក៏បានជម្រាបជូនផងដែរនូវមុខទំនិញសក្តានុពលមួយចំនួនសម្រាប់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាការលើកទឹកចិត្តជាច្រើនសម្រាប់វិនិយោគិននៅក្រោមច្បាប់វិនិយោគថ្មីរបស់កម្ពុជា។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ