សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ កម្ពុជា​ និង​ដូ​មី​នី​ក​ ប្តេជ្ញា​រិះរក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​

​នៅ​ថ្ងៃ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០២៣​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ កម្ពុជា​ និង​ដូ​មី​នី​ក​ ប្តេជ្ញា​រិះរក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​។​

ឯកឧត្តម​រដ្ឋមន្ត្រី​ស្តីទី​ បាន​ជម្រាប​ជូន​ពី​ស្ថានភាព​នយោបាយ​ និង​សេដ្ឋកិច្ច​ រួម​ទាំង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ ក្នុង​ការ​សម្រេច​និង​រក្សា​បាន​នូវ​សន្តិភាព​និង​ស្ថិរភាព​ ដែល​រកបាន​យ៉ាង​លំបាក​ លទ្ធិប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​។​ ឯកឧត្តម​ក៏​បាន​ជម្រាប​ជូន​ផង​ដែរ​នូវ​មុខទំនិញ​សក្តានុពល​មួយ​ចំនួន​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ ក៏​ដូច​ជា​ការ​លើកទឹកចិត្ត​ជា​ច្រើន​សម្រាប់​វិនិយោគិន​នៅ​ក្រោម​ច្បាប់​វិនិយោគ​ថ្មី​របស់​កម្ពុជា​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf