​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ កម្ពុជា​ និង​ជប៉ុន​នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ និង​ឯកសារ​ពាក់ព័ន្ធ​ស្តី​ពី​ការ​ផ្តល់​ឥណទាន​សម្បទាន​ប្រាក់​យ៉េន​

​នៅ​ថ្ងៃ​ទី​៤​ ខែកញ្ញា​ ឆ្នាំ​ ២០២៤​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្ដី​ពី​ កម្ពុជា​ និង​ជប៉ុន​នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ និង​ឯកសារ​ពាក់ព័ន្ធ​ស្តី​ពី​ការ​ផ្តល់​ឥណទាន​សម្បទាន​ប្រាក់​យ៉េន​ នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​។​

​យោង​តាម​សេចក្ដី​ប្រកាស​ ឯកឧត្ដម​ សុខ​ ចិន្តា​សោភា​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ឯកឧត្ដម​ អឺ​អិ​ណុ​ អា​ត្សឹ​ស៊ិ​ ឯកអគ្គរាជទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ និង​ឯកសារ​ពាក់ព័ន្ធ​ស្តី​ពី​ការ​ផ្តល់​ឥណទាន​សម្បទាន​ប្រាក់​យ៉េន​ នៅ​ថ្ងៃ​ទី​៦​ ខែកញ្ញា​ ឆ្នាំ​ ២០២៤​។​​

ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ

ទាញយក៖ pdf