សេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចខិតខំប្រឹងប្រែង និងវឌ្ឍភាពរបស់កម្ពុជាលើវិស័យសិទ្ធិមនុស្សត្រូវបានលើកបង្ហាញក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស
នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចខិតខំប្រឹងប្រែង និងវឌ្ឍភាពរបស់កម្ពុជាលើវិស័យសិទ្ធិមនុស្សត្រូវបានលើកបង្ហាញក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស។
ក្រុមប្រឹក្សាសិទ្ធិមនុស្សបានបញ្ចប់សម័យប្រជុំលើកទី ៥៣ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីបានរៀបចំកិច្ចប្រជុំសរុបចំនួន ៣៨ ព្រមទាំងបានអនុម័តសេចក្តីសម្រេចចំនួន ៣០ ស្តីពីបញ្ហាតាមប្រធានបទ និងប្រទេសជាក់លាក់។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ