​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ស្ថានភាព​ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​

​នៅ​ថ្ងៃ​ទី​០៩​ ខែសីហា​ ឆ្នាំ​២០១៩​ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជូន​ដល់​សា​ធារ​ណះ​ជន​ស្តី​ពី​ស្ថានភាព​ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ ដែល​បាន​ទ​ទួ​ឥទ្ធិពល​ពី​ព្យុះ​មូសុង​និរតី​ និង​ប្រព័ន្ធ​សម្ពាធ​ទាប​ (ITCZ)​ ដែល​បណ្ដាល​ឱ្យ​មាន​ខ្យល់​ ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ខុស​ប្រក្រតី​។​ គិត​ត្រឹម​វេលា​ម៉ោង​ ១៤​ រសៀល​ថ្ងៃ​ទី​ ០៩​ ខែសីហា​ ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​តាម​ទីតាំង​មួយ​ចំនួន​ដូច​ជា​៖​ កំណាត់​ផ្លូវជាតិ​លេខ​៤​ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​ ១៧១-១៧៣​ ចំណុច​តំបន់​សេដ្ឋកិច្ច​ពិសេស​ជា​ចាំង​ ចំណុច​ស្ពាន​លេខ​១១​ ព្រំប្រទល់​ឃុំ​កែវ​ផុស​ និង​នៅ​ផ្លូវជាតិ​លេខ​៣​ ឃុំ​ទឹកថ្លា​ ស្រុក​ព្រៃ​នប់​។​ ដើម្បី​រក្សា​សុវត្ថិភាព​អ្នកដំណើរ​ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ សំណូមពរ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ និង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​ ៣​ វិញ​។​ រថយន្ត​ធុន​ធ្ងន់​ និង​កុង​តេ​ន័​រ​ត្រូវ​ផ្អាក​ការ​ធ្វើ​ដំណើរ​របស់​ខ្លួន​ រយះ​ពេល​១​ថ្ងៃ​រង់ចាំ​ទឹក​ស្រក​អស់​ទើប​អនុញ្ញាត​ឱ្យធ្វើ​ដំណើរ​ឆ្លងកាត់​បាន​។​

រដ្ឋបាលខេត្តព្រះសីហនុ

ទាញយក៖ pdf