សេចក្តីប្រកាសព័ត៌មានស្តីពី ស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្តព្រះសីហនុ
នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះសីហនុបានចេញសេចក្តីប្រកាសព័ត៌មានជូនដល់សាធារណះជនស្តីពីស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្តព្រះសីហនុ ដែលបានទទួឥទ្ធិពលពីព្យុះមូសុងនិរតី និងប្រព័ន្ធសម្ពាធទាប (ITCZ) ដែលបណ្ដាលឱ្យមានខ្យល់ ភ្លៀងធ្លាក់យ៉ាងខ្លាំងខុសប្រក្រតី។ គិតត្រឹមវេលាម៉ោង ១៤ រសៀលថ្ងៃទី ០៩ ខែសីហា ជំនន់ទឹកភ្លៀងបានជន់លិចតាមទីតាំងមួយចំនួនដូចជា៖ កំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៧១-១៧៣ ចំណុចតំបន់សេដ្ឋកិច្ចពិសេសជាចាំង ចំណុចស្ពានលេខ១១ ព្រំប្រទល់ឃុំកែវផុស និងនៅផ្លូវជាតិលេខ៣ ឃុំទឹកថ្លា ស្រុកព្រៃនប់។ ដើម្បីរក្សាសុវត្ថិភាពអ្នកដំណើរ រដ្ឋបាលខេត្តព្រះសីហនុ សំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូនធ្វើដំណើរតាមផ្លូវជាតិលេខ ៣ វិញ។ រថយន្តធុនធ្ងន់ និងកុងតេន័រត្រូវផ្អាកការធ្វើដំណើររបស់ខ្លួន រយះពេល១ថ្ងៃរង់ចាំទឹកស្រកអស់ទើបអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់បាន។
រដ្ឋបាលខេត្តព្រះសីហនុ