សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការសិក្សាស្រាវជ្រាវជីវៈចម្រុះថ្មីនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២៤ ក្រសួងបរិស្ថាន មូលនិធិម៉ាដក្សចូលីភីត និងអង្គការសត្វព្រៃ និងរុក្ខជាតិ បានចេញសេចក្តីប្រកាសព័ត៌មានរួមមួយស្តីពីលទ្ធផលនៃការសិក្សាស្រាវជ្រាវជីវៈចម្រុះថ្មីនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន។
ការសិក្សាបានរកឃើញនូវសត្វព្រៃជាច្រើនប្រភេទ រួមមានសត្វឥតឆ្អឹងខ្នង ឧរង្គសត្វ ថលជលិកសត្វ សត្វស្លាប និងថនិកសត្វ រួមទាំងប្រភេទសត្វជិតផុតពូជបំផុតនិងជិតផុតពូជជាច្រើន រួមមាន ពង្រួល ដំរីអាស៊ី និងឆ្កែព្រៃ ដែលសបញ្ជាក់ពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់នេះ។
ក្រសួងបរិស្ថាន មូលនិធិម៉ាដក្សចូលីភីត និងអង្គការសត្វព្រៃ និងរុក្ខជាតិ