សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ លើក​ទី​៤៦

​នៅ​ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០២៥​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ លើក​ទី​៤៦​។​

​នៅ​ថ្ងៃ​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០២៥​ តប​តាម​ការ​អញ្ជើញ​របស់​ ឯកឧត្តម​ ដា​តុ​ ស៊េរី​ អាន់​វ៉ា​ អ៊ី​ប្រា​ហ៊ី​ម​ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ សម្តេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ លើក​ទី​៤៦​ ក្រោម​មូលបទ​ “​បរិ​យា​បន្ន​ និង​ចីរភាព​”​ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ​ ប្រទេស​ម៉ា​ឡេ​ស៊ី​។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf