សេចក្តីប្រកាសព័ត៌មានស្តីពី ប្រធានរដ្ឋវៀតណាម នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាក្នុងសប្តាហ៍នេះ
នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៤ ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ប្រធានរដ្ឋវៀតណាម នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាក្នុងសប្តាហ៍នេះ នៅលើគេហទំព័របណ្តាញសង្គមផ្លូវការរបស់ខ្លួន។
យោងតាមសេចក្តីប្រកាស តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម តូ ឡឹម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២៤។
ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ