​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ប្រធាន​រដ្ឋ​វៀតណាម​ នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​ក្នុង​ស​ប្តា​ហ៍​នេះ​

​នៅ​ថ្ងៃ​ទី​ ១០​ ខែកក្កដា​ ឆ្នាំ​ ២០២៤​ ក្រសួងការបរទេស​ និង​សហប្រតិបត្ដិការ​អន្ដរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ប្រធាន​រដ្ឋ​វៀតណាម​ នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​ក្នុង​ស​ប្តា​ហ៍​នេះ​ នៅ​លើ​គេហទំព័រ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​។​

​យោង​តាម​សេចក្តី​ប្រកាស​ តប​តាម​ការ​អញ្ជើញ​របស់​ ព្រះករុណា​ ព្រះបាទ​ សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឯកឧត្ដម​ តូ​ ឡឹម​ ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ថ្ងៃ​ទី​១២-១៣​ ខែកក្កដា​ ឆ្នាំ​២០២៤​។​

ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ

ទាញយក៖ pdf