សេចក្ដី​ប្រកាស​ព័ណ៌​មាន​ស្ដី​ពី​ ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ឡាវ​ នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​

នៅ​ថ្ងៃ​ទី ​២​ ខែធ្នូ​ ឆ្នាំ​២០២៤​ ក្រសួងការបរទេស​ និង​សហប្រតិបត្ដិការ​អន្ដរជាតិ​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ស្ដី​ពី​ ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ឡាវ​ នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​។​

​យោង​តាម​សេចក្ដី​ប្រកាស​ តប​តាម​ការ​អញ្ជើញ​របស់​សម្តេច​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ឯកឧត្ដម​ សន​សៃ​ ស៊ី​ផា​ន់​ដ​ន​ នាយក​រដ្ឋមន្ត្រី​ ឡាវ​ នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ ពី​ថ្ងៃ​ទី​០៤​ ដល់ទី​០៥​ ខែធ្នូ​ ឆ្នាំ​២០២៤​។

ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ

ទាញយក៖ pdf