សេចក្តីប្រកាសព័ត៌មាន បំភ្លឺករណីនាំចេញខ្សាច់ស (ស៊ីលីកា) ចេញទៅក្រៅប្រទេស
នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីប្រកាសព័ត៌មាន បំភ្លឺករណីនាំចេញខ្សាច់ស (ស៊ីលីកា) ចេញទៅបរទេស។ ក្រសួងរ៉ែ និងថាមពលពុំដែលចេញលិខិតបទដ្ឋានគតិយុត្តណាមួយស្តីពីការហាមឃាត់ក្នុងការនាំចេញខ្សាច់សទេ។ បច្ចុប្បន្ននេះក្រសួង បានផ្តល់អាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មខ្សាច់ស ឱ្យក្រុមហ៊ុនចំនួន០២ គឺក្រុមហ៊ុនម៉ុង ឫទ្ធី គ្រុប (Mong Rithy Group Co. Ltd.) និងក្រុមហ៊ុន ស៊ីប៊ែលកូ (ខេមបូឌា) លីមីតធីត (Sibelco Cambodia) Company Limited) ដែលបានប្តូរនាមករណ៍មកជាក្រុមហ៊ុនស៊ីលីកាសឺវីស (កាំបូ) ឯ.ក (Silica Service (Cambodge) Co., Ltd.) វិញកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦។ ចំនួនតួលេខសរុបនៃការនាំចេញខ្សាច់ស គិតចាប់តាំងពីខែវិច្ជិកា ឆ្នាំ២០១៦ រហូតមកដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នេះមានក្រុមហ៊ុនម៉ុង ឫទ្ធី គ្រុប ចំនួន ៥៤.១០០ MT (ហាសិបបួនពាន់មួយរយតោន) និងក្រុមហ៊ុនស៊ីលីកាសឺវីស (កាំបូដ) ឯ.ក ចំនួន ១០៤.០០០ MT (មួយរយបួនពាន់តោន)។
ក្រសួងរ៉ែ និងថាមពល