សេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្តទប់ស្កាត់សកម្មភាពអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ស្ថិតនៅភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ
នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្តទប់ស្កាត់សកម្មភាពអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ស្ថិតនៅភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ក្រសួងរ៉ែ និងថាមពល ដោយមានមន្ទីររ៉ែ និងថាមពល ខេត្តត្បូងឃ្មុំ ជាសេនាធិការ បានសហការជាមួយអាជ្ញាធរដែនដី ចុះពិនិត្យ និងទប់ស្កាត់ ទីតាំងអាជីវកម្មរ៉ែមាសខុសច្បាប់លួចលាក់ចំនួន ៣ (បី) ទីតាំង បន្ថែមទៀត នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រមទាំងបានណែនាំដល់ម្ចាស់ទីតាំងអាជីវកម្មរ៉ែមាសទាំងនោះ អំពីនីតិវិធីច្បាប់ និងផលប៉ះពាល់ធ្ងន់ធ្ងរលើសុវត្ថិភាព សុខភាព និងបរិស្ថាន។ បន្ទាប់ពីទទួលបានការណែនាំ ម្ចាស់ទីតាំង ទាំងអស់បានស្ម័គ្រចិត្តរុះរើ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពអាជីវកម្មរ៉ែមាសខុសច្បាប់របស់ខ្លួន។
ក្រសួងរ៉ែ និងថាមពល