សេចក្តីប្រកាសព័ត៌មានស្តីពីការសម្រេចលុបចោលការហាមឃាត់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន ១០ នៅទ្វីបអាហ្រ្វិក

នៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពី ការសម្រេចលុបចោលការហាមឃាត់អ្នកដំណើរឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន ១០ នៅទ្វីបអាហ្រ្វិក។

ប្រទេសទាំង ១០ នោះរួមមាន Botswana, Eswatini, Lesotho, Mozambique, Namibia, South Africa, Zimbabwe, Malawi, Angola and Zambia។ ទន្ទឺមនឹងការលុបចោលការហាមឃាត់អ្នកដំណើរនេះ ក្រសួងសុខាភិបាលបានដាក់ជំនួសមកវិញនូវការអនុវត្តនីតិវិធីបន្ថែម លើនីតិប្រតិបត្តិស្តង់ដា (SOPs) ដើម្បីគ្រប់គ្រងអ្នកដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា។​

ក្រសួងសុខាភិបាល

ទាញយក៖ pdf