សេចក្តីប្រកាសព័ត៌មានស្តីពី ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ «ពយកំពេញ»
នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី តំបន់ឆ្នេរសមុទ្រ «ពយកំពេញ» ដែលកំពុងរៀបចំកសាងបណ្តាញផ្លូវបេតុង ប្រព័ន្ធលូ គម្រោងអភិវឌ្ឍនានា និងកែលម្អឆ្នេរថ្មឲ្យទៅជាឆ្នេរខ្សាច់ ដែលអាចឲ្យសាធារណជន និងភ្ញៀវទេសចរចេញចូលកំសាន្តបាន គឺកំពុងដំណើរការរៀបំដើម្បីប្រយោជន៍សាធារណៈ និងរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល។ ផ្អែកតាមសំណើរបស់ប្រជាពលរដ្ឋ ១០៣ គ្រួសារ ដែលបានរស់នៅ និងកាន់កាប់ដីជាក់ស្តែងតាំងពីឆ្នាំ១៩៨៦មក នៅពយកំពេញ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅខែសីហា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានសម្រេចធ្វើប្រទានកម្មដីនៅពយកំពេញនេះ ជូនប្រជាពលរដ្ឋទាំង១០៣ គ្រួសារជាកម្មសិទ្ធិ។
គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរ