សេចក្តីប្រកាសព័ត៌មានស្តីពី ការប្រទះឃើញផ្សោតឬត្រីដូហ្វីនពណ៌ផ្កាឈូក នៅសមុទ្រកម្ពុជា ត្រង់ចំណុចពាក់កណ្តាលផ្លូវកំពង់សោម និងកោះរ៉ុង

នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៤ រដ្ឋបាលជលផល បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការប្រទះឃើញផ្សោតឬត្រីដូហ្វីនពណ៌ផ្កាឈូក នៅសមុទ្រកម្ពុជា ត្រង់ចំណុចពាក់កណ្តាលផ្លូវកំពង់សោម និងកោះរ៉ុង នៅលើគេហទំព័របណ្ដាញសង្គម​ផ្លូវការ​របស់​ខ្លួន​។​

យោងតាមសេចក្តីប្រកាស ដោយឃើញមានការផ្សព្វផ្សាយអំពីការប្រទះឃើញផ្សោតឬត្រីដូហ្វីនពណ៌ផ្កាឈូក នៅសមុទ្រកម្ពុជា ត្រង់ចំណុចពាក់កណ្តាលផ្លូវកំពង់សោម និងកោះរ៉ុង ដែលមានប្រភពមិនច្បាស់លាស់ ទើបរដ្ឋបាលជលផលជម្រាបជូនសាធារណជនឲ្យបានដឹងថា​ នៅក្នុងសមុទ្រកម្ពុជាមានផ្សោតឃ្លៀច ឬផ្សោតផ្កាឈូក ដែលហែលជាហ្វូងជាមួយប្រភេទផ្សោតសមុទ្រដទៃទៀត។

រដ្ឋបាលជលផល

ទាញយក៖ pdf