​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ការ​ប្រទះ​ឃើញ​ផ្សោត​ឬ​ត្រី​ដូ​ហ្វី​ន​ពណ៌​ផ្កាឈូក​ នៅ​សមុទ្រ​កម្ពុជា​ ត្រង់​ចំណុច​ពាក់​កណ្តាលផ្លូវ​កំពង់សោម​ និង​កោះ​រ៉ុ​ង​

​នៅ​ថ្ងៃ​ទី​ ២៣​ ខែមិថុនា​ ឆ្នាំ​ ២០២៤​ រដ្ឋបាល​ជលផល​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ប្រទះ​ឃើញ​ផ្សោត​ឬ​ត្រី​ដូ​ហ្វី​ន​ពណ៌​ផ្កាឈូក​ នៅ​សមុទ្រ​កម្ពុជា​ ត្រង់​ចំណុច​ពាក់​កណ្តាលផ្លូវ​កំពង់សោម​ និង​កោះ​រ៉ុ​ង​ នៅ​លើ​គេហទំព័រ​បណ្ដាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​។​

​យោង​តាម​សេចក្តី​ប្រកាស​ ដោយ​ឃើញ​មានការ​ផ្សព្វផ្សាយ​អំពី​ការ​ប្រទះ​ឃើញ​ផ្សោត​ឬ​ត្រី​ដូ​ហ្វី​ន​ពណ៌​ផ្កាឈូក​ នៅ​សមុទ្រ​កម្ពុជា​ ត្រង់​ចំណុច​ពាក់​កណ្តាលផ្លូវ​កំពង់សោម​ និង​កោះ​រ៉ុ​ង​ ដែល​មាន​ប្រភព​មិន​ច្បាស់លាស់​ ទើប​រដ្ឋបាល​ជលផល​ជម្រាប​ជូន​សាធារណជន​ឲ្យ​បានដឹង​ថា​ នៅ​ក្នុង​សមុទ្រ​កម្ពុជា​មាន​ផ្សោត​ឃ្លៀច​ ឬ​ផ្សោត​ផ្កាឈូក​ ដែល​ហែល​ជា​ហ្វូង​ជាមួយ​ប្រភេទ​ផ្សោត​សមុទ្រ​ដទៃ​ទៀត​។​

រដ្ឋបាលជលផល

ទាញយក៖ pdf