សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ផល​ប៉ះពាល់​នៃ​ការ​ឈ្លានពាន​យោធា​ខុសច្បាប់​របស់​ប្រទេស​ថៃ​ លើ​ការ​រៀនសូត្រ​របស់​កុមារ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​២០២៥​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​ ដោយសារ​ការ​ឈ្លានពាន​យោធា​ខុសច្បាប់​របស់​ប្រទេស​ថៃ​ សាលារៀន​សរុប​ ៥១៤​ កន្លែង​ បាន​បិទទ្វារ​ គិត​ត្រឹម​ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​២០២៥​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​ សិស្ស​ប្រមាណ​ ១៣​ ម៉ឺន​នាក់​ និង​ការងារ​របស់​គ្រូបង្រៀន​ ៤.៦៥០​ នាក់​។​ ការ​ប៉ះពាល់​ខ្លាំង​បំផុត​កើតឡើង​នៅ​ខេត្ត​ចំនួន​ ៤​ គឺ​ ខេត្តព្រះវិហារ​ (៦១​ សាលា​)​ ខេត្តឧត្តរមានជ័យ​ (២៦០​ សាលា​)​ ខេត្តបន្ទាយមានជ័យ​ (១៨៦​ សាលា​)​ និង​ ខេត្តពោធិ៍សាត់​ (៥​ សាលា​)​។​ ក្នុង​ចំណោម​នោះ​ សាលារៀន​ចំនួន​ ៣២​ នៅ​ក្នុង​ខេត្តឧត្តរមានជ័យ​ ស្ថិត​នៅ​ចម្ងាយ​ ១០​ គីឡូម៉ែត្រ​ពី​ព្រំដែន​។

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា

ទាញយក៖ pdf