សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ កិច្ច​ការពារ​អ្នក​ប្រើប្រាស់​ និង​ប្រកាស​ស្តី​ពី​ ខសន្យា​មិន​សុចរិត​ក្នុង​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​

​នៅ​ថ្ងៃ​ទី​ ២៤​ ខែមីនា​ ឆ្នាំ​ ២០២៣​ ក្រសួងពាណិជ្ជកម្ម​ និង​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ដាក់​ចេញ​នូវ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ កិច្ច​ការពារ​អ្នក​ប្រើប្រាស់​ និង​ប្រកាស​ស្តី​ពី​ ខសន្យា​មិន​សុចរិត​ក្នុង​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​ នៅ​លើ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​។​ 

​យោង​តាម​សេចក្តី​ប្រកាស​ ក្រសួងពាណិជ្ជកម្ម​ និង​ធនាគារជាតិ​នៃ​កម្ពុជា​ សូម​ក្រើនរំលឹក​ដល់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ស្រប​តាម​ខ្លឹមសារ​នៃ​ច្បាប់​ស្តី​ពី​ កិច្ច​ការពារ​អ្នក​ប្រើប្រាស់​ និង​ប្រកាស​ស្តី​ពី​ ខសន្យា​មិន​ សុចរិត​ ដើម្បី​ការពារ​សិទ្ធិ​អ្នក​ប្រើប្រាស់​ និង​ជំរុញ​ឱ្យ​ការ​ប្រកួតប្រជែង​ប្រកបដោយ​តម្លាភាព​។​

ធនាគារជាតិនៃកម្ពុជា

ទាញយក៖ pdf