សេចក្តី​ប្រកាស​ព័ត៌មាន​ ​ស្តី​ពី​ការ​ដាក់​ឱ្យ​ដំណើរ​ការ​ ​”​ថ្នាល​គាំ​ពារ​សង្គម​ឌី​ជី​ថល​កម្ពុជា​”​

នៅ​ថ្ងៃ​ទី​៦​ ខែតុលា​ ឆ្នាំ​២០២៥,​ “​ថ្នាល​គាំពារ​សង្គម​ឌី​ជី​ថ​ល​កម្ពុជា​”​ ឬ​ហៅ​កាត់​ថា​ “DSPP”​ ត្រូវ​បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​ និង​ដោយ​មានការ​អញ្ជើញ​ចូលរួម​ដោយ​ផ្ទាល់​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​,​ ឯកអគ្គរដ្ឋទូត​,​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត​,​ តំណាង​ដៃគូ​អភិវឌ្ឍន៍​,​ អង្គការ​សង្គម​ស៊ី​វិល​ និង​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​ ចំនួន​ប្រមាណ​ ៣៥០​នាក់​ ព្រមទាំង​មានការ​ចូលរួម​តាម​រយៈ​ប្រព័ន្ធ​វី​ដេ​អូ​ពី​ចម្ងាយ​ ដោយ​អភិបាលក្រុង​/​ស្រុក​/​ខណ្ឌ​ និង​មេឃុំ​/​ចៅសង្កាត់​ និង​មន្ត្រី​អនុវត្ត​កម្មវិធី​ទូ​ទាំង​ប្រទេស​ចំនួន​ប្រមាណ​ ៥​ ០០០​នាក់​។​

​ថ្នាល​ឌី​ជី​ថ​ល​រួម​របស់​រាជរដ្ឋាភិបាល​នេះ​ បាន​ធ្វើ​សុខដុម​នី​យ​កម្ម​នូវ​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ និង​របប​សន្តិសុខ​សង្គម​ ចំនួន​ ១០​ ដែល​នេះ​ជា​ការ​បោះ​ជំហាន​ដ៏​សំខាន់​ និង​ជា​ការ​សម្រេច​បាន​នូវ​បង្គោល​ចរ​ថ្មី​មួយទៀត​ ស្រប​តាម​ «​និម្មាបនកម្ម​គាំពារ​សង្គម​ឌី​ជី​ថ​ល​»​ ដែល​ត្រូវ​បាន​កំណត់​នៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល​ក្នុង​ប្រព័ន្ធ​គាំពារ​សង្គម​ ឆ្នាំ​២០២៤-២០២៨​

ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​

ទាញយក៖ pdf