សេចក្តីប្រកាសព័ត៌មាន ស្តីពីដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា នៅសាធារណរដ្ឋហ្វីលីពីន និងកិច្ចប្រជុំលើកទី៤នៃគណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីន សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៤ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានមួយស្ដីពី ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា នៅសាធារណរដ្ឋហ្វីលីពីន និងកិច្ចប្រជុំលើកទី៤នៃគណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីន សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី នៅលើគេហទំព័រផ្លូវការរបស់ខ្លួន។
យោងតាមសេចក្ដីប្រកាស ឯកឧត្ដម សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វីលីពីននិងបានចូលរួមធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ហ្វីលីពីន (4th JCBC) នៅរដ្ឋធានីម៉ានីល នៅថ្ងៃទី ២៧-២៨ ខែសីហា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ឯកឧត្ដម Enrique A. Manelo រដ្ឋមន្ដ្រីការបរទេសនៃសាធារណរដ្ឋហ្វីលីពីន។
ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ