សេចក្តីប្រកាសព័ត៌មានស្តីពីអង្គការសិទ្ធិកុមារផ្តល់វគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានកម្ពុជាស្តីពីការរក្សាសុវត្ថិភាព និងរាយការណ៍អំពីកុមារ
នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ អង្គការសិទ្ធិកុមារបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីអង្គការសិទ្ធិកុមារផ្តល់វគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានកម្ពុជាស្តីពីការរក្សាសុវត្ថិភាព និងរាយការណ៍អំពីកុមារ។
ខណៈពេលដែលមានគោលការណ៍ណែនាំសម្រាប់ការរាយការណ៍ប្រកបដោយក្រមសីលធម៌ និងការរាយការណ៍លើប្រធានបទរសើបរបស់កុមារ អ្នកសារព័ត៌មានជាច្រើន ប្រហែលជាមិនទាន់យល់ច្បាស់អំពីគោលការណ៍ការរក្សាសុវត្ថិភាព ជាពិសេស នៅពេលនិយាយ អំពីប្រធានបទរសើបដែលពាក់ព័ន្ធនឹងកុមារ ក្មេងជំទង់ និងសហគមន៍ដែលងាយរងគ្រោះ។ ការពង្រឹងសមត្ថភាព និងការយល់ដឹងរបស់អ្នកសារព័ត៌មាន អំពីការអនុវត្តទាំងនេះ គឺចាំបាច់ណាស់ដើម្បីធានាថាការផ្សាយព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយ អាចរក្សារាល់សេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់កុមារ និងមនុស្សពេញវ័យ។
អង្គការសិទ្ធិកុមារ