សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ លទ្ធផល​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​ លើក​ទី​១៣​

​នៅ​ថ្ងៃ​ទី​ ៤​ ខែកញ្ញា​ ឆ្នាំ​ ២០២៤​ ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្ដី​ពី​ លទ្ធផល​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​ លើក​ទី​១៣​ នៅ​លើ​បណ្ដាញ​សង្គម​​។​

​យោង​តាម​សេចក្ដី​ប្រកាស​ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​ បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​ លើក​ទី​១៣​ ដើម្បី​ពិនិត្យ​ ពិភាក្សា​ និង​ផ្ដល់​ធាតុ​ចូល​បន្ថែម​លើ​សេចក្ដី​ព្រាង​ “​ក្រប​ខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​ ឆ្នាំ​២០២៤-២០៣៥”​។​ ​

ក្រុមប្រឹក្សាជាតិគាំពារសង្គម

ទាញយក៖ pdf