សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំលើកទី២២ នៃអនុសញ្ញាស្តីពីការហាមឃាត់មីនប្រឆាំងមនុស្ស
នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី ២២ នៃរដ្ឋភាគីនៃអនុសញ្ញាស្តីពីហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ដែលប្រារព្ធធ្វើឡើងនៅទីក្រុងហ្សឺណែវ។ កិច្ចប្រជុំនេះបានអនុម័តជាផ្លូវការនូវសំណើសុំបន្តជាលើកទី ៣ របស់កម្ពុជា រយៈពេល (២០២៦–២០៣០) ដើម្បីបញ្ចប់ការបោសសម្អាត និងកំទេចចោលគ្រាប់មីនប្រឆាំងមនុស្ស ក្រោមមាត្រា៥ នៃអនុសញ្ញាអូតាវ៉ា ដោយផ្តល់កាលបរិច្ឆេទកំណត់ថ្មីត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០៣០។
អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
