សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២២
នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៩ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២២ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានពិភាក្សាអំពីទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការរបស់អាស៊ាន និងសហភាពអឺរ៉ុប និងការផ្លាស់ប្ដូរទស្សនៈគ្នាអំពីបញ្ហាប្រឈម រួមមាន៖ បម្រែបម្រួលអាកាសធាតុ ការតភ្ជាប់ ការប្រឆាំងអំពីភេរវកម្ម សន្តិសុខលំហសមុទ្រ អន្តោប្រវេសន៍ និងពាណិជ្ជកម្ម។ ឯកឧត្តម ក៏បានគូសបញ្ជាក់ថា គុណភាពនៃហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ជាកត្តាដ៏សំខាន់មួយ ដែលជាវិភាគទានដ៏ចម្បងសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ