សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​-​សហភាព​អឺរ៉ុប​ លើក​ទី​២២

​នៅ​ថ្ងៃ​ទី​ ២៤​ ខែមករា​ ឆ្នាំ​២០១៩​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​-​សហភាព​អឺរ៉ុប​ លើក​ទី​២២​ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៩​ នៅ​ទីក្រុង​ព្រុ​ច​សែ​ល​ ប្រទេស​បែ​ល​ហ្ស៊ិ​ក​។​ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ពិភាក្សា​អំពី​ទិស​ដៅ​អនាគត​នៃ​កិច្ច​សហប្រតិបត្តិការ​របស់​អាស៊ាន​ និង​សហភាព​អឺរ៉ុប​ និង​ការ​ផ្លាស់​ប្ដូរ​ទស្សនៈ​គ្នា​អំពី​បញ្ហា​ប្រឈម​ រួម​មាន​៖​ បម្រែបម្រួល​អាកាសធាតុ​ កា​រត​ភ្ជាប់​ ការ​ប្រឆាំង​អំពី​ភេរវកម្ម​ សន្តិសុខ​លំហ​សមុទ្រ​ អន្តោប្រវេសន៍​ និង​ពាណិជ្ជកម្ម​។​ ឯកឧត្តម​ ក៏​បាន​គូសបញ្ជាក់​ថា​ គុណភាព​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត​ ជា​កត្តា​ដ៏​សំខាន់​មួយ​ ដែល​ជា​វិភាគទាន​ដ៏​ចម្បង​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf