សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​លើក​ទី​៤៦​ នៅ​ទីក្រុង​ញូ​វ​ដែ​លី​ នៃ​សាធារណរដ្ឋ​ឥណ្ឌា​

នៅ​ថ្ងៃ​ទី​ ១​ ខែសីហា​ ឆ្នាំ​ ២០២៤​ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​លើក​ទី​៤៦​ នៅ​ទីក្រុង​ញូ​វ​ដែ​លី​ នៃ​សាធារណរដ្ឋ​ឥណ្ឌា​ នៅ​លើ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​។​​

​យោង​តាម​សេចក្ដី​ប្រកាស​ លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ​ ភឿ​ង​ សកុ​ណា​ រដ្ឋមន្ដ្រីក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​លើក​ទី​៤៦​ ចាប់ពី​ថ្ងៃ​ទី​២១​ រហូត​ដល់​ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០២៤​ នាទី​ក្រុង​ញូ​វ​ដែ​លី​ នៃ​សាធារណរដ្ឋ​ឥណ្ឌា​ ។​

ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ

ទាញយក៖ pdf